វគ្គ:សំណងស្នេហ៍ ៩+១០

871 Words
#សំណងស្នេហ៍ #វគ្គសំណងស្នេហ៍ ភាគ៩+១០ ក្រោយពីនាំ លីណា ទៅផ្ទះវិញ សាលវ៉ាលតូ ក៏ឆ្លៀតចូលក្នុងហាងលក់ skin care ដូចគ្នា ដើម្បីទិញ skin care ក្នុងការរក្សារសម្រស់កុំអោយ លីណា ថាគេចាស់ ប៉ុន្តែវាមានច្រើនប្រភេទណាស់ ណាមួយគេមិនធ្លាប់ប្រើពីមុនមកទេ ចឹងហើយគឺមានតែសុំអោយបុគ្គលិកជួយណែនាំ ។ ពេលមកដល់ផ្ទះគេក៏បោះម៉ាស់មួយសន្លឹកទៅលើ ឡរ៉េនសូ ដែលគេកំពុងតែគេងមើលវីដេអូក្នុងទូរស័ព្ទ " អោយខ្ញុំធ្វើអី? " " បិទអោយមុខឯងអោយក្មេងទៅ " " លីណា ថាមុខបងចាស់ បងបិទខ្លួនឯងទៅ " " ពេលបងជូននាងទៅផ្ទះនាងប្រាប់ថា នាងចង់លបសម្តីថាឯងមុខក្មេងចោលវិញ ព្រោះពេលនោះនាងមើលឯងក្នុងបន្ទប់មិនសូវមានពន្លឺទើបឃើញឯងមុខក្មេង " " ចឹងបានន័យថាខ្ញុំមុខចាស់មែនទេ? " " ត្រូវហើយ បិទអោយមុខក្មេងទៅ បងទិញមកច្រើនណាស់ " " ខ្ញុំមិនយល់សោះ ថាហេតុអីសម្រស់របស់ពួកយើងត្រូវចាស់បែបនេះ " មិនចាំយូរ ឡរ៉េនសូ ក៏ហែកម៉ាស់ប្រុងនឹងបិទមុខតែត្រូវ សាលវ៉ាលតូ ចាប់ដៃគេជាប់ " ងូតទឹកសិនទៅ ហើយនេះ ហ្វូមលាបមុខ នៅមានអា2 3 មុខនេះទៀត មើលការណែនាំគេអោយយកប្រើទៅ បងអោយឯងfree " " ចឹងអរគុណបងហើយ " ពេលបានskin careដល់ដៃហើយ ឡរ៉េនសូ ក៏ប្រញ៉ាប់ចូលទៅក្នុងបន្ទប់គេដើម្បីចាប់ផ្តើមថែរសម្រស់ឡើងវិញ ធ្វើជាមនុស្សប្រុសក៏ត្រូវការថែរសម្រស់ដូចមនុស្សស្រីដូចគ្នា វាមិនមែនជារឿងចម្លែកទេ ។ ទឺត... ទឺត... ទឺត... ពេលចេញពីងូតទឹក សាលវ៉ាលតូ ក៏ឃើញទូរស័ព្ទរោទ៍ ទើបគេដើរមកមើល ហើយអ្នកខលមកគេគឺ លីណា ។ គេងាកមើលម៉ោងឃើញថាពេលនេះម៉ោង11ជិត12ហើយ តើនាងខលមកគេមានការអី? " លីណា " « ហុិក លោកពូ ជួយខ្ញុំផង!! » ទឺត!!! " លីណា! " នាងនិយាយដោយសម្លេងញ័រលាយនឹងភាពក្អក តែខ្សែរទូរស័ព្ទនាងក៏ដាច់ទៅបាត់ ហើយវាជាហេតុដែលធ្វើអោយ សាលវ៉ាលតូ មានអារម្មណ៍មិនល្អចំពោះនាង ទើបគេប្រញាប់ស្លៀកពាក់ តែពេលចេញមកខាងក្រៅក៏ឃើញ ឡរ៉េនសូ កំពុងតែបិទម៉ាស់ ដេកមើលវីដេអូ " បងទៅណា? " " មានបញ្ហាចំពោះ លីណា ហើយ " " នាងមានរឿងអីមែនទេ? " " មិនដឹងទេ " " ចឹងខ្ញុំសុំទៅដែរ " ឡរ៉េនសូ ក៏រត់ទៅពាក់ស្បែកជើង រួចក៏រហ័សទៅតាម សាលវ៉ាលតូ ទាំងគេនៅបិទម៉ាសជាប់ " ហើយកាលឯងដោះម៉ាសចេញ? " " គេអោយបិទ15នាទី តែពេលនេះទើបតែ5នាទីទេ " សាលវ៉ាលតូ គ្រវីក្បាលហួសចិត្ត ពេលនេះគេមានរឿងបន្ទាន់ណាស់ តែ ឡរ៉េនសូ នៅតែឆ្លៀតបិទម៉ាសទៀត ។ សាលវ៉ាលតូ ជាន់ឡានមួយទំហឹងជើង ព្រោះចិត្តគេបានទៅដល់ផ្ទះរបស់ លីណា ហើយ តែខ្លួនប្រាណគេពេលនេះនៅលើដងផ្លូវនៅឡើយ ។ គ្រាន់តែមកដល់ផ្ទះ លីណា ភ្លាម សាលវ៉ាលតូ មើលផ្ទះរបស់ លីណា ហើយក៏មានអារម្មណ៍ថាឈឺបេះដូងខ្ទោកៗព្រោះទ្វាផ្ទះនាងបានបាក់ ឯបង្អូចផ្ទះនាងក៏បានបែកដូចគ្នា ហើយគេមិនចាំយូរក៏រត់ទៅរកនាងយ៉ាងលឿន " លីណា! " ពេលចូលទៅដល់ក្នុងផ្ទះ គេក៏ឃើញនាងសន្លប់ស្តូកស្តឹង នៅលើមុខរបស់នាងក៏មានស្នាមឆូតដោយកំបិត ហើយមុខនាងគឺពោរពេញទៅដោយឈាម គេមិនចាំយូរដូចគ្នាក្នុងការនាំនាងទៅមន្ទីរពេទ្យ ។ " ពួកឯងប្រកាច់ទៅណាទើបធ្វើអោយ លីណា មានរឿងបាន? " ឡរ៉េនសូ ដែលលេងច្រើនពេលនេះក៏ស្រែកមួយទំហឹងដាក់កូនចៅខ្លួនក្នុងបន្ទប់ពេទ្យដែល លីណា បានសម្រាក កែវភ្នែកកំណាចដែលមិនដែលឃើញក៏លិចឡើងធ្វើអោយកូនចៅគេអោនមុខចុះគ្រប់ៗគ្នា " លោកបងពួកយើងដឹងកំហុសហើយ " " យើងចង់ដឹងមូលហេតុ " ទោះខឹងយ៉ាងណាក៏ ឡរ៉េនសូ ជាមនុស្សមានហេតុផល នេះហើយជាអ្វីដែលប៉ារបស់គេទុកចិត្តអោយគេបន្តដំណែងម៉ាហ្វៀពីគាត់ ថាមិនអាចធ្វើអោយក្រុមនេះរលាយបាន " នៅពេលនោះមានភ្លើងឆេះផ្ទះជិតហ្នឹង លោកបងក៏ដឹងថាពួកយើងបន្លំខ្លួនទៅរស់នៅទីនោះ បើពួកយើងមិនជួយអាសារទេ អ្នកភូមិនៅទីនេះនាងមានអារម្មណ៏មិនល្អចំពោះពួកយើង " " លោកបង " ភ្លាមៗក៏មានកូនចៅគេចំណិតម្នាក់ក៏បានលិចមុខចេញមក " សើបបានអីមែនទេ? " " ហេតុការណ៍ដែលបានកើតឡើងគឺពួកក្រុម ក្លេន ជាអ្នកបង្កឡើង " " ក្លេន ជាអ្នកណា? " សាលវ៉ាលតូ ក៏សួរដោយងឿងឆ្ងល់ ព្រោះរឿងទាក់ទងមួយម៉ាហ្វៀអីនេះគេមិនដឹងច្រើនទេ " អាពួកអស់នេះមានឥទ្ធិពលណាស់នៅអាមេរិកនេះ វាជួញដូរមនុស្ស បើកបនល្បែងខុសច្បាប់ ផលិតថ្នាំញៀនរួចយកទៅលក់នៅទ្វីបអាសុី ច្បាប់ធ្វើអីវាមិនបានទេ ព្រោះវាមានអ្នកធំនៅចាំការពារ ប៉ុន្តែពួកវាមិនមែនចេះតែធ្វើបាបគេផ្តេរផ្តាសទេ បើសិនជាគ្មានអ្នកជួល " សាលវ៉ាលតូ ស្តាប់ហើយក៏អង្គុយគិតដូចគ្នា ព្រោះពួកគេមិនដែលមានរឿងនឹងក្រុម ក្លេន នោះទេ ដូច្នេះមានតែរឿងម្យ៉ាងប៉ុណ្ណោះដែលអាចកើតឡើងបាន គឺអ្នកស្រី អាយរីស បានពឹងអោយពួកគេជួយ ដូច្នេះអាមេរិកលែងជាកន្លែងមានសុវត្ថិភាពសម្រាប់ លីណា ហើយ " អ្នកធំ? ល្អណាស់ បងចូលចិត្ត " សាលវ៉ាលតូច យកអណ្តាតទល់នឹងថ្ពាល់ រួចក៏ញញឹម ព្រោះគេចូលចិត្តលូកដៃណាស់ទាក់ទងនឹងអំពើរពុករលួយបែបនេះ ណាមួយលើកនេះ ឡរ៉េនសូ នៅអាមេរិកស្រាប់ ហើយ ឡរ៉េនសូ ទើបតែបានសហការណ៍ជាមួយ ម៉ាហ្វៀ មួយក្រុមនៅទីនេះដូចគ្នា ដូច្នេះការស្វែងរកសន្តិភាពគឺអាចនឹងមានភាពងាយស្រួលសម្រាប់គេ ។ សាលវ៉ាលតូ គេអង្គុយមើល លីណា តាំងពីយប់មកដល់ពេលនេះគឺម៉ោង 8 ហើយ គេសម្លឹងទៅក្រណាត់ពណ៍សដែលនៅលើមុខនាង គេពិតជាមិនចូលចិត្តពេលដែលនាងមានរបួសបែបនេះទេ ហើយគេពិតជាស្អប់អ្នកណាដែលធ្វើអោយនាងមានរបួសខ្លាំងណាស់ " ពេលនេះម៉ោង 8 ព្រឹកហើយ បងទៅសម្រាកទៅ ទុកអោយខ្ញុំមើលនាងក៏បាន " ឡរ៉េនសូ ដើរចូលមកក្នុងបន្ទប់ក៏ឃើញ សាលវ៉ាលតូ នៅតែអង្គុយមើល លីណា មិនដាក់ភ្នែក " អត់ទេ " " តាមចិត្តបង នេះឯកសារទាក់ទងនឹងមេក្រុមរបស់ ក្លេន និងអ្នកពាក់ព័ន្ធជាមួយគេជាច្រើនទៀត " គេក៏ហុចឯកសារមួយអោយទៅ សាលវ៉ាលតូ រួចក៏លើកកែវកាហ្វេមកផឹក ។ ឡរ៉េនសូ បានឯកសារពាក់ព័ន្ធនឹងពួកក្រុម ក្លេន លឿន ព្រោះតែគេខ្សែរបណ្ដាញច្រើនគួរសមនៅអាមេរិកនេះ ដូច្នេះពឹងពួកគេបន្តិចទៅ ព័ត៌មានដែលពួកគេចង់បានច្បាស់ជាស្ថិតក្នុងដៃគេមួយរំពេចហើយ " រឿងនេះបងប្រគល់អោយឯង ឯងចង់ធ្វើអីក៏ស្រេចតែចិត្ត តែបងសុំមកវិញតែម្យ៉ាង បើសិនជាអ្នកស្រី អាយរីស និង កូនស្រីរបស់គាត់ អេឡា មានពាក់ព័ន្ធនឹងរឿងនេះមែន ទុក 2 នាក់នោះអោយបងចាត់ការ " " ចឹងក៏បាន ខ្ញុំកំពុងតែគ្មានការងារធ្វើស្រាប់ផង " ឡរ៉េនសូ ញាក់ស្មាដាក់ សាលវ៉ាលតូ ព្រោះប៉ាគេប្រគល់តែក្រុមម៉ាហ្វៀអោយគេកាន់កាប់ តែមិនទាន់បានប្រគល់មុខជំនួញអោយគេនៅឡើយទេ ដូច្នេះគេនៅតែអាចដើរលេងអីបានធម្មតា តែគេនៅមានលុយចាយ ព្រោះគ្រាន់ដេកចាំចាយលុយដែលកូនចៅគេបង់ពន្ធអោយក៏អាចរស់ស្រួលពេញមួយជីវិត " លោកពូ " សម្លេងខ្សាវៗរបស់ លីណា ក៏បង្វែរអារម្មណ៍របស់ សាលវ៉ាលតូ មើលមកនាងទាំងបារម្ភ " យ៉ាងមិចដែរ? " " ខ្ញុំឈឺក្បាលណាស់ " សាលវ៉ាលតូ និង ឡរ៉េនសូ មើលមុខគ្នាដោយងឿងឆ្ងល់ ពេលឃើញ លីណា មានអាការៈមិនស្រួលបែបនេះ ឡរ៉េនសូ ក៏ត្រូវដើរតួជំនួស អាឡិចសុីអូ ទៅហៅពេទ្យ " ហេតុអីក៏ចឹង? មានរឿងអ្វីកើតឡើងនៅយប់នោះ? " " យប់នោះហ្អេស? មានអ្នកយកដុំថ្មគប់បង្អួចផ្ទះខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ពីគេង ពេលខ្ញុំដើរចេញមកមើលក៏ឃើញមនុស្សធាក់ទ្វាផ្ទះខ្ញុំរហូតដល់បាក់ ពេលនោះខ្ញុំភ័យណាស់ទើបខលទៅលោកពូ ហើយ ហើយ... " " ហើយយ៉ាងមិច? " " ខ្ញុំត្រូវគេវៃពីក្រោយអោយសន្លប់ " នាងថាបែបនេះហើយក៏យកដៃទៅខ្ទប់ក្បាលព្រោះពេលនេះនាងឈឺក្បាលខ្លាំងណាស់ តែក៏ស្ទាបទៅប៉ះជាមួយនឹងត្រណាត់បិទរបួសនៅលើមុខរបស់នាង គ្រាន់តែស្ទៀបនាងអាចដឹងហើយរបួសនាងគឺវែង ទើបនាងបើកភ្នែកធំៗសម្លឹងមើលទៅ សាលវ៉ាលតូ ទាំងភ្ញាក់ផ្អើល " មិនអីទេ វាគ្រាន់តែរបួសបន្តិចប៉ុណ្ណោះ " ពេលឃើញសភាពនាងដូចជាទទួលយកមិនបាន សាលវ៉ាលតូ ក៏ទាញនាងយកមកអោបយ៉ាងណែន គេស្អប់មនុស្សស្រីមែនតែគេក៏យល់ថា សម្រស់ គឺសំខាន់ណាស់សម្រាប់មនុស្សស្រី សូម្បីតែស្នាមតូចមួយពួកគេមិនចង់អោយមានផង តែនេះ លីណា ត្រូវគេឆូតមុខអស់មួយចំហៀង តើនាងអាចទទួលយកបានយ៉ាងមិចទៅ? " ហុិក លោកពូ មុខខ្ញុំ មុខខ្ញុំអាក្រក់មើលខ្លាំងទេ? " " អត់ទេ ឯងនៅតែស្អាត ខ្ញុំនឹងជួយរកថ្នាំអោយឯងដើម្បីបំបាត់វា " " ហុិកៗ មានន័យថាវាអាក្រក់ហើយ " ឃើញនាងពិបាកចិត្តរហូតដល់យំ គេក៏មិនស្រណុកក្នុងខ្លួនដូចគ្នា គេអោបនាងណែនក្នុងទ្រូងរបស់គេសម្រាប់លួងលោមនាង ។ រឿងរ៉ាវទាំងអស់អាចថាកើតឡើងព្រោះតែគេក៏ថាបាន គេធ្វើអោយនាងបាត់បង់សម្រស់ តែចង់បន្ទោសគេក៏មិនបាន គេធ្វើនោះមិនត្រឹមតែទាមទារយុត្តិធម៌សម្រាប់ លីណា និង ហ្វីអាណា នៅមានក្មេងស្រីដែលស្លាប់ ហើយមនុស្សជាច្រើនដែល អេឡា បានធ្វើបាប ។ ក្រោយពីគេងពេទ្យអស់រយះពេលប៉ុន្មានថ្ងៃ លីណា ក៏អាចចេញទៅផ្ទះបាន ព្រោះតែនាងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ជាពិសេសក្បាលរបស់នាង ប៉ុន្តែពេទ្យនៅតែអោយថ្នាំនាងសម្រាប់យកទៅលេប ។ រឿងនេះ សាលវ៉ាលតូ មិនអាចលាក់បាំងបងប្រុសរបស់នាងបានទេ ទើបគេខលប្រាប់ វ៉លឡេស ដែលកំពុងធ្វើការនៅ អាល្លឺម៉ង់ ពេល វ៉លឡេស ដឹងហើយក៏បន្ទោសខ្លួនឯងដែលចេញពីប្អូន តែ សាលវ៉ាលតូ ក៏បានសុំ វ៉លឡេស អោយ លីណា រស់នៅផ្ទះរបស់ខ្លួនវិញ ព្រោះអាចនឹងមានសុវត្ថិភាពជាង គេហ៊ាននឹងចំណាយលើ លីណា អោយតែនាងមានសុវត្ថិភាព ទោះដឹងហើយថារយះពេលវែងទៀតទើប វ៉លឡេស អាចត្រឡប់មកពី អាល្លឺម៉ង់វិញបាន ។ ចំណែកឯរឿង ឡរ៉េនសូ តាមសើបនោះគឺនៅតែដំណើរការ រឿងក្តីដែលគេចង់បានគឺចេះតែបានមកដល់ដៃគេជាបន្តបន្ទាប់ តែវាមិនទាន់គ្រប់នូវអ្វីគេដែលចង់បានទេ ហេតុដូចនេះហើយទើបគេត្រូវអោយ ហ្វ្រេង ដែលជាកូនចៅចំណិតរបស់ ឡរ៉េនសូ ព្យាយាមសើបមើល ទោះយូរបុិនណា ក៏គេចាំ អោយតែរឿងនោះច្បាស់លាស់ ហើយអាចយកជាការបាន ។ ថ្ងៃនេះ លីណា អាចដោះក្រណាត់លើមុខរបស់នាងចេញបានហើយ នាងត្រៀមចិត្តរួចហើយក្នុងការឃើញមុខរបស់ខ្លួនឯងមានស្នាម ។ សាលវ៉ាកតូ ដែលឈរមុខកញ្ចក់ ត្រៀមជួយដោះអោយនាងក៏មានអារម្មណ៍ថាភ័យជំនួសនាង ព្រោះគេពិតជាខ្លាចនាងទទួលយកមិនបានណាស់ " មិនអីទេ មុខឯងយ៉ាងមិចក៏នៅតែស្អាតសម្រាប់ពួកយើងជានិច្ច " ឡរ៉េនសូ ទះស្មារបស់ លីណា តិចៗ ទោះដឹងថា លីណា អាចនឹងទទួលយកមិនបានក៏ដោយ ។ គ្រាន់តែចាប់ផ្តើមដោះចេញ នាងក៏បិទភ្នែកទាំងក្តាប់ដៃនាង ឯ សាលវ៉ាលតូ គេបែរជាញ័រដៃខុសប្រក្រតី គេក៏ចាប់ផ្តើមដោះក្រណាត់សចេញពីមុខរបស់នាង ស្នាមមុខកំបិតក៏បង្ហាញយ៉ាងច្បាស់ ថាវាជ្រៅ ហើយវែង ស្នាមចាប់ពីចង្ការឡើងមកហួសចិញ្ចើម នាងពិតជាគិតមកដល់ទេ ថាវាអាក្រក់ដល់ថ្នាក់នេះ ។ ពេលឃើញមុខខ្លួនឯងបែបមិច អ្វីដែលនាងបង្ហាញចេញមុនគេគឺមានតែទឹកភ្នែកប៉ុណ្ណោះ ទោះទទួលយកមិនបានតែចិត្តនាងក៏ត្រៀមរួចហើយថាមុខនាងមានស្នាមបែបនេះ បើស្នាមនេះគ្មានការព្យាបាលត្រឹមត្រូវទេ វាក៏អាចក្លាយទៅជាផ្លែ " ជឿជាក់លើខ្ញុំ ខ្ញុំនឹងនាំនាងទៅព្យាបាល " គេឃើញនាងនៅស្ងៀមតែក៏ហូរទឹកភ្នែកមិនដាច់ ទើបគេចូលទៅអោបនាងពីក្រោយ " ខ្ញុំផ្តល់យោបល់អោយបងទៅប្រទេសកូរ៉េទៅ ទីនោះខ្លាំងខាងសម្រស់ ដូច្នេះខ្ញុំជឿថាអាចជួយ លីណា បាន " " ឯងមានលិខិតឆ្លងដែនទេ? " " មាន " " ចឹងឯងចង់ទៅប្រទេសកូរ៉េទេ? ខ្ញុំជូនឯងទៅ " គេក៏សួរទៅ លីណា ដែលសម្ងំស្ងៀមក្នុងវង្វង់ដៃរបស់គេ " ចង់ តែខ្ញុំមិនចង់អោយលោកពូលំបាកទេ " " ការងារនៅទីនេះ អាឡិចសុីអូ អាចមើលថែរបានជំនួសខ្ញុំបាន មិនអីទេ ត្រៀមខ្លួនទៅ ពួកយើងនឹងចេញដំណើរនៅបន្តិចទៀតនេះ " " បន្តិចទៀតនេះមែនទេ? " នាងក៏លែងយំ បែរមកជាភ្ញាក់ផ្អើលព្រោះនេះដូចជាលឿនពេកហើយ ។ សាលវ៉ាលតូ មិនបានតបអ្វីច្រើនបានតែជួយជូតទឹកភ្នែកអោយនាង គេបានខលទៅ អាឡិចសុីអូ អោយគេជួយរកខោអាវអោយ លីណា ហើយរៀបចំវាជាវ៉ាលី រួចបញ្ជូនទៅយន្តហោះឯកយន្តរបស់គេ ។ ពេលធ្វើការរួចហើយគេនឹងនាំ លីណា ទៅយន្តហោះឯកយន្តនោះ ។ ពេលឡើងយន្តហោះ សាលវ៉ាលតូ គេមិនភ្លេចទេ skin care ដែលគេបានទិញ គេមិនទាន់បានប្រើនៅឡើយទេ ។ ការហោះហើរពីអាមេរិកទៅកាន់ កូរ៉េខាងត្បូងមានរយះពេល13ម៉ោង ដូច្នេះគេត្រូវគេងនៅលើយន្តហោះនេះមួយយប់ " ដោះម៉ាសចេញទៅ ហើយញាំអីសិនទៅ " លីណា នាងពាក់ម៉ាស ពាក់មួក និងពាក់វែងតាព្រោះតែមិនចង់អោយអ្នកណាឃើញស្នាមនៅមុខរបស់នាងទេ តែពេលនេះគេនៅតែ2នាក់នាង ដូច្នេះគេមិនចង់អោយនាងពាក់អីហប់បែបនេះទេ " ខ្ញុំមានអារម្មណ៍មិនល្អទេ បើសិនជាដោះចេញ " " តែនេះឯងត្រូវញាំអី ចឹងដោះសិនទៅ " នាងសម្លឹងមើល សាលវ៉ាលតូ បន្តិច ឃើញទឹកមុខគេប្រាកដប្រជាជាមួយនាងទើបនាងហ៊ានដោះមួក វែនតា និងម៉ាស " លោកពូមិនមានអារម្មណ៍ថាស្អប់ខ្ពើមមុខរបស់ខ្ញុំទេមែនទេ? " កែវភ្នែកគួរអោយអាណិតបាញ់ចំមកកាន់គេ គេឃើញបែបនេះហើយក៏រឹតតែអាណិតនាងលើសដើម មិនដឹងក្នុងចិត្តនាងពេលនេះគិតយ៉ាងមិចខ្លះទេ អាចថាកំពុងតែខ្មាស់គេក៏ថាបាន " ក្មេងឆ្គួត បើខ្ញុំស្អប់ឯង ខ្ញុំមិនខំប្រឹងនាំឯងទៅព្យាបាលនៅកូរ៉េទេ " " ហេតុអីក៏លោកពូចិត្តល្អដាក់ខ្ញុំម្លេស? " គេមើលមុខនាងដោយខ្ចឹបមាត់បន្តិច " វ៉លឡេស គេបានអោយខ្ញុំជួយមើលឯង ដូច្នេះខ្ញុំត្រូវមើលថែរឯងអោយបានល្អ " " អរ មុនឡើងយន្តហោះ លោកពូ ឡរ៉េនសូ បានប្រាប់ខ្ញុំថា លោកពូមិនចូលចិត្តមនុស្សស្រីទេ " " ហឹម " ក៏ងក់ក្បាលដាក់នាង " ចឹងលោកពូស្អប់ខ្ញុំដែរមែនទេ? " " ដូចជាអត់ទេ " " ហេតុអី? " " ខ្ញុំក៏មិនដឹងដូចគ្នា " " ខ្ញុំយល់ហើយ តែលោកពូត្រូវចាំថាខ្ញុំមិនយកមនុស្សចាស់ពេកទេ " នាងញាក់ចិញ្ចើមនិងញញឹមដាក់គេ គេពិតជាមិនទាន់យល់ពីក្មេងម្នាក់នេះ ហេតុអីក៏នាងអាចផ្លាស់ប្តូរអារម្មណ៍លឿនយ៉ាងនេះ? មិនត្រឹមតែអារម្មណ៍នាងទេ សូម្បីសម្តីនាងអំបាញ់មិញក៏គេមិនយល់ដូចគ្នា " ឯងយល់អី? " " លោកពូពិតជាមិនយល់ពិតមែនទេ? " " មិនយល់ទេ " " មនុស្សចាស់ដូចជាលោកពូ ខ្ញុំពិបាកនិយាយជាមួយណាស់ " នាងក៏បែរមុខចេញនិងលើកអាហារដាក់ចូលមាត់ " និយាយមកថាឯងយល់អី? " " បើលោកពូមិនយល់ផង ពន្យល់ទៅខ្លាចកាន់តែមិនមិនយល់ " " ឆាប់និយាយមក លីណា " " មើលទៅលោកពូ ប្រហែលជាពេញចិត្តខ្ញុំហើយ ហេសៗ " នាងនិយាយខ្មែរដាក់គេ និយាយហើយក៏សើចយកទាំងសប្បាយចិត្ត ព្រោះរឿងស្នេហាទោះនាងមិនធ្លាប់មានក៏ប្រាកដថាមិនល្ងង់ ។ គិតមើលទៅ សាលវ៉ាលតូ គេថាស្អប់មនុស្សស្រីណាស់ តែគេចូលកៀកនឹងនាងរហូត ដូច្នេះបើគេមិនពេញចិត្តនាង តើមានរឿងអីផ្សេងទៀតទៅដែលអាចអោយគេធ្វើបែបនេះបាន? " ឆាប់និយាយជាភាសាអង់គ្លេសភ្លាម លីណា " គេគម្រាមនាង តែនាងគ្រវីក្បាលដាក់គេ " សុំស្តាប់បន្តិចទៅមើសថាវាលោតញាប់ទេ ហុឹម? ក្លិនរបស់លោកពូចម្លែកណាស់! " នាងទាញដៃគេចេញរួចក៏យកត្រចៀកទៅស្តាប់ចង្វាក់បេះដូងគេ តែក៏អាចហិតក្លិនខ្លួនរបស់គេបាន " យ៉ាងមិចមែនទេ? " " ក្លិននេះ ប្រហែលៗ " នាងក៏បង្ហាញទឹកមុខដូចជាកំពុងតែគិតរឿងអ្វីម្យ៉ាង " ឯងនៅក្បែរខ្ញុំរហូតហើយ ដូច្នេះហើយឯងអាចនឹងស្គាល់ក្លិននេះ " " ប្រហែលហើយ " នាងងក់ក្បាល តែខួរក្បាលនាងកំពុងតែគិតព្រោះក្លិននេះ នាងដូចជាស្គាល់យូរហើយមិនមែនទើបតែពេលនេះទេ " ញាំទៅ ពេលនេះម៉ោង 8 យប់ហើយ ម៉ោង 9 ឯងត្រូវតែគេង " " ម៉ោង 9 មែនទេ? ខ្ញុំគេងម៉ោង 11 រហូត " " ចឹងថ្ងៃនេះឯងត្រូវគេងម៉ោង9 " " អត់ចង់ទេ " " កុំគេងយូរពេក ប្រយ័ត្នមុខឆាប់ចាស់ " " មិនអីទេ ព្រោះអនាគតខ្ញុំអាចនឹងបានប្តីចាស់ស្រាប់ហើយ " " ឯងមានអ្នកដែលឯងស្រឡាញ់ហើយមែនទេ? " " គ្មានទេ តែទាយទុកមុន " " ឈប់និយាយនឹងឯងហើយ ឯងផ្តោតទៅលើការញាំរបស់ឯងទៅ " គេថាហើយក៏គេងបិទភ្នែក តែក៏បើកភ្នែកមកវិញដើម្បីទាញម៉ាសមកបិទមុខកុំអោយមុខគេចាស់ជាងមុន ។ លីណា ឃើញគេបិទមាត់ នាងក៏ចំហរមាត់ព្រោះនាងមិនដែលប្រើ skin care អីច្រើនទេ តែហ្វូមលាងមុន និងឡេការពារកំដៅថ្ងៃប៉ុណ្ណោះ តែលោកពូរបស់នាងនេះមើលទៅថែរសម្រស់ជាងនាងទៀត " លោកពូបិទវាយូរប៉ុនណាហើយ? មិចក៏មុខពូដូចនៅតែជ្រួញចឹង? " " ទើបតែបិទថ្ងៃហ្នឹងទេ " " យូរហើយមិចក៏មិនទិញបិទ? " " មកពីមានក្មេងថាខ្ញុំមុខចាស់ " សាលវ៉ាលតូ បិទភ្នែកតបទៅកាន់នាង តែ លីណា ដែលស្តាប់ហើយក៏ចាប់ផ្តើមសើច ព្រោះនាងដឹងខ្លួនថានាងនេះហើយជាអ្នកថាគេមុខចាស់ " តែខ្ញុំបានប្រាប់ពូហើយ ថាពូចាស់មែនតែសង្ហារ " " ខ្ញុំក៏ដឹងដែរ " " ជឿជាក់លើខ្លួនឯងដល់ម្លឹងមែនទេ? " " ហើយវាយ៉ាងមិច? " គេបើកភ្នែកសម្លក់នាង ព្រោះគេក៏មានទំនុកចិត្តលើខ្លួនឯងដែរ " លោកពូបិទម៉ាស15នាទីលើមុខទៅ ពេលបិទហើយម៉ាសនៅសល់ទឹក កុំទាន់បោះចោល ដូច្នេះយកវាមកបិទកដែលមក " " ហឹម " " លោកពូហ្អា លោកពូដឹងហើយថាប្រុសចាស់អាចស្រឡាញ់ស្រីក្មេង តែស្រីក្មេងមិនអាចស្រឡាញ់ប្រុសចាស់បានទេ " " ហើយវាយ៉ាងមិច? " " គ្រាន់ប្រាប់ពូអោយដឹង " " អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ " " ពាក្យនេះខ្ញុំលឺគេនិយាយឡើងសាំហើយ " " ផ្តោតទៅលើការញាំរបស់ឯងទៅ កុំនិយាយច្រើនពេក ខ្ញុំមិនចង់ធ្វើអោយម៉ាស់ជ្រួញទេ " គេក៏បិទភ្នែកវិញ តែ លីណា នាងមិនឈប់និយាយតាមអ្វីដែលគេនិយាយទេ " ខ្ញុំទាយអោយលោកពូមួយចុះ អនាគតប្រពន្ធរបស់លោកពូនឹងស្អាតដូចខ្ញុំចឹង " " ហេតុអីក៏ឯងដឹងច្បាស់ម្លេស " " ខ្ញុំគ្រាន់តែទាយទេ " នាងថាហើយក៏អង្គុយសើចនិងបន្តញាំអាហារ ។ មើលទៅ សាលវ៉ាលតូ គេមិនទាន់ដឹងខ្លួនគេថាគេមានអារម្មណ៍បែបណាចំណោះនាង ប៉ុន្តែ កាយវិការ ទង្វើ របស់គេសុទ្ធតែអោយអាចមនុស្សជុំវិញខ្លួនរបស់គេដឹង តែគ្រាន់តែពួកគេមិននិយាយប៉ុណ្ណោះ #ThankForYourSupport
Free reading for new users
Scan code to download app
Facebookexpand_more
  • author-avatar
    Writer
  • chap_listContents
  • likeADD