វគ្គ:សំណងស្នេហ៍ ៧+៨

962 Words
#សំណងស្នេហ៍ #វគ្គសំណងស្នេហ៍ ភាគ:៧+៨ សាលវ៉ាលតូ ត្រូវបានប៉ារបស់គេបង្វឹកហាត់បានល្អណាស់ មុននឹងអោយគេប្រម៉ាញ់ចំណីរបស់គេ ។ មុននឹងគេសម្រេចចិត្តថាមានរឿងនឹងគ្រួសារចៅហ្វាយក្រុង គេបានសើបរួចរាល់អស់ហើយ ទាំងប្រពន្ធ ទាំងកូន រួមទាំងចៅហ្វាយក្រុងដូចគ្នា ដំបូងគេមិនប្រាកដទេថាចៅហ្វាយក្រុងជាមនុស្សល្អ តែពេលគេបានជួបចៅហ្វាយក្រុងហើយ គំនិតគេបានផ្លាស់ប្តូរអស់ ហើយអ្វីដែលគេសង្ឃឹមចំពោះចៅហ្វាយក្រុងពេលនេះ គឺគាត់នឹងចូលនិវត្តន៍ ហើយចាយលុយដែលអតីតប្រពន្ធរបស់គាត់មិនបានទទួលនោះនៅក្នុងជីវិតចុងក្រោយរបស់គាត់ ។ បើរៀបរាប់ពីគ្រួសាររបស់ សាលវ៉ាលតូ ដែល ជេគ ថា មានជាប់សាច់ឈាមនឹងម៉ាហ្វៀនោះគឺមិនខុសទេ ។ ដើមឡើយគ្រួសាររបស់គេមានច្បាប់ អាចយកកូនបានតែម្នាក់ប៉ុណ្ណោះ គឺកូនប្រុស បើសិនជាដឹងថាមានកូនស្រីគឺត្រូវតែយកចេញ ដូច្នេះមានន័យថា លោកតាទួន លោកលួត...របស់គេ គឺគ្មានបងប្អូនទេ ប៉ុន្តែពេលមកដល់លោកតា តូមេអូ គឺម្តាយគាត់បង្កើតបានកូនភ្លោះប្រុស2នាក់ ម្នាក់គឺលោកតា តូមេអូ ហើយម្នាក់ទៀត ដេមេអូ ។ លោកតា តូមេអូ ជាកូនច្បង ដូច្នេះគាត់មានភារកិច្ចគ្រប់គ្រងមរតក ឯលោកតា ដេមេអូ គាត់មានជំនួញផ្ទាល់ខ្លួនជាច្រើន ហើយបង្កើតបក្សពួកក្លាយជាម៉ាហ្វៀដ៏ល្បីមួយក្នុងប្រទេសអ៊ីតាលី ។ ទំនាក់ទំនងគ្រួសារទាំង2បានរាងឃ្លាតគ្នានៅពេលដែលលោកតា តូមេអូ បានស្លាប់ដោយទុកអោយលោកតា ដេមេអូ នៅម្នាក់ឯងមកដល់សព្វថ្ងៃនេះ ទោះការងារបងប្អូនរបស់គ្រួសារ តូមេអូ រវល់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេក៏ឆ្លៀតទៅលេងលោកតា ដេមេអូ ដែលដេកឈឺនៅលើគ្រេពេទ្យព្រោះតែជំងឺរបស់មនុស្សចាស់ ។ បើនិយាយពីគ្រួសាររបស់ត្រកូលម៉ាហ្វៀ ដេមេអូ វិញ គាត់មានកូនប្រុសម្នាក់ ហើយកូនប្រុសគាត់បង្កើតបានតែចៅម្នាក់ប៉ុណ្ណោះអោយគាត់ឈ្មោះ ឡរ៉េនសូ ដេមេអូ គេកើតក្រោយ សាលវ៉ាលតូ មួយខែ ។ ក្រោយពេលដែល ឡរ៉េនសូ កាន់កាប់ជំនួញជំនួសរបស់ប៉ាគេ រួមមានទាំងម៉ាហ្វៀទៀតនោះ គេបានផ្លាស់ប្តូរទៅនៅអាល្លឺម៉ង់តែម្នាក់ឯង តែកូនចៅគេនៅពាសពេញប្រទេសក្នុងតំបន់ទ្វីបអឺរ៉ុប ជាពិសេសពួកគេតែងតែលិចវត្តមានពេលឃើញសាច់ឈាមគ្រួសាររបស់ តូមេអូ ហើយភារកិច្ចពួកគេក៏ត្រូវការពារគ្រួសារ តូមេអូ ដូចគ្នា ។ សាលវ៉ាលតូ ដែលអង្គុយធ្វើការសុខៗក៏មានអារម្មណ៍ថាញាក់ភ្នែកខាងស្តាំ ជាធម្មតាពេលគេញាក់ភ្នែកស្តាំតែងតែមានអ្វីប្លែកនឹងលិចចេញពីមុខគេមក វាមិនមែនជាអាភីនិហាទេ វាគ្រាន់តែជារឿងដែល សាលវ៉ាលតូ គិតមិនដល់ប៉ុណ្ណោះ " ចៅហ្វាយ អ្នកប្រុស ឡរ៉េនសូ ចង់ជួប " និយាយដើមដង្ហើមដល់ សាលវ៉ាលតូ គេបានគិតដូចគ្នាថាខានជួប ឡរ៉េនសូ យូរណាស់ហើយតាំង ឡរ៉េនសូ ផ្លាស់ទៅនៅអាល្លឺម៉ង់មកម្លេស " អោយគេចូលមក " " បាទ " អាឡិចសុីអូ ក៏ដើរចេញវិញ ហើយមិនបានប៉ុន្មានវិនាទីផង ឡរ៉េនសូ ក៏ដើរមកជាមួយនឹងស្នាមញញឹម ។ ឡរ៉េនសូ ទោះអាយុប្អូន សាលវ៉ាលតូ មួយខែមែន តែក៏មិនខុសពីមិត្តភក្តិ គ្រាន់តែ ឡរ៉េនសូ ជាកូនទោលដូច្នេះចរឹកគេលេងច្រើនដូចជា ដូមេនីកូ ចឹង " នឹកខ្ញុំទេបងប្រុស? " គេមកដល់ក៏ដាក់គូទអង្គុយលើកៅអីដោយមិនបាច់អោយ សាលវ៉ាលតូ អញ្ជើញ " ធម្មតា " " ធម្មតាអី មើលតែកែវភ្នែកទៅក៏ដឹងថានឹកខ្ញុំដែរ " " ឯងមករកបងមានការអី? " " ខ្ញុំបានលឺដំណឹងថាបងបានលូកដៃចូលទៅក្នុងរឿងគ្រួសាររបស់ចៅហ្វាយក្រុង បងមិនគិតថាខ្លាចទេហី? " " អត់ទេ បងគ្រាន់តែយកការពិតទៅបង្ហាញគាត់ លោកចៅហ្វាយក្រុងគាត់ជាមនុស្សល្អណាស់ អំពើរពុករលួយកន្លងមកសុទ្ធតែអតីតប្រពន្ធគាត់ជាអ្នកធ្វើ ដូច្នេះគ្មានអីត្រូវខ្លាចទេ " " អ្នកស្រី អាយរីស នោះជាមនុស្សចងគុំនំណាស់ " " មិចក៏ឯងដឹង? " " កូនចៅខ្ញុំប្រាប់ មើលទៅគាត់មិនលែងបងដោយងាយទេ មិនអីទេ ខ្ញុំនឹងអោយកូនចៅខ្ញុំពីប្រទេសបារាំងមកការពារបងខ្លះ " " ពិតមែនហី? តែបងមានរឿងពឹងឯង " " និយាយមក បើខ្ញុំអាចជួយបាន " " បងចង់អោយកូនចៅរបស់ឯងតាមការពារក្មេងស្រីម្នាក់នេះ " គេក៏ហុចរូប លីណា អោយទៅ ឡរ៉េនសូ មើល " មិត្តស្រីបងមែនទេ? គួរអោយស្រឡាញ់ណាស់ " " លុបសម្តីឯងអំបាញ់មិញចេញពីខួរក្បាលទៅ " " ចឹងមានន័យថាមិនមែនទេ តែហេតុអីក៏បងចង់អោយខ្ញុំការពារនាង? មានរឿងអីសំខាន់មែនទេ? " " នាងឈ្មោះ លីណា ស្ទេផាន ពេលនេះនាងអាចជាមុខសញ្ញារបស់ អេឡា ព្រោះក្មេងស្រីឈ្មោះ អេឡា នោះគឺសាហាវខ្លាំងណាស់ បើនាងចង់សងសឹក នាងច្បាស់គេមករក លីណា មុនគេហើយ " " មិនអីទេ រឿងតិចតូចសោះ " " ត្រូវប្រាកដថានាងនឹងគ្មានរបួស " " ចាំបាច់តឹងតែងម្លេស? " " នាងជាប្អូនរបស់បុគ្គលិកយើង " " រឿងនេះមើលទៅបងមិនបាច់ខ្វល់ក៏បាន " " បិទមាត់ឯងទៅ និយាយច្រើនពេកហើយ យើងមិនយល់ទេថាសម្តីដូចជាឯងកាន់កាប់ម៉ាហ្វៀបាន " " បងនិយាយលេងសើចមិនគួរអោយសើចសោះ " សាលវ៉ាលតូ គេដឹងហើយថាចរឹក ឡរ៉េនសូ បែបមិច ទោះគេនិយាយថាមើលទៅ ឡរ៉េនសូ រាងលេងច្រើនដូចក្មេង តែ សាលវ៉ាលតូ ដឹងថា ឡរ៉េនសូ ជាមនុស្សម៉ត់ចត់ណាស់ចំពោះការងារ នេះនៅចំពោះមុខរបស់បងគេទើបគេបង្ហាញចរឹកក្មេងមក តែនៅមុខកូនចៅរបស់គេ គេប្រៀបដូចជាខ្លាមិនខុសពីខ្លាទាំង3 ចេញពីត្រកូល តូមេអូ ។ ឡរ៉េនសូ ជាមនុស្សពូកែ ធ្លាប់ហាត់គុណដាវ តៃក្វាន់ដូ ដំបង2កំណាត់...អាចនិយាយបានថាគេមានដុងម៉ាហ្វៀតាំងតាមតារបស់គេតែម្តង " អស់កិច្ចការនិយាយជាមួយបងហើយមែនទេ? " " ខ្ញុំមានការងារនៅអាមេរិកនេះ តែលឺដំណឹងថាបងមកធ្វើការជំនួសប៉ាបង ទើបចង់មកលេង តែចៃដន្យក៏ដឹងថាបងលូកដៃចូលរឿងគ្រួសារអ្នកមានអំណាច ក៏ខ្លាចបងគ្រោះថ្នាក់ទៅ " " បងក៏បានដឹងដូចគ្នាថាលោកតា ដេមេអូ បានបញ្ជារអោយកូនចៅឯងតាមបង " " អួយ មិចក៏បងដឹង? " " ព្រោះតែបងមិនល្ងង់ " បើគិតទៅក្រុមម៉ាហ្វៀរបស់គ្រួសារ ឡរ៉េនសូ ច្រើនណាស់ ដូច្នេះពួកគេច្បាស់ជាមានអ្វីសម្គាល់ហើយ ។ កាលនៅតូច សាលវ៉ាលតូ បានសង្កេតឃើញនៅលើករបស់ ដេមេអូ សាក់រូបឆ្មា ហើយគ្រប់កូនចៅរបស់គាត់ក៏មានដូចគ្នា តែគេមិនយល់ទេ ហេតុអីក៏ត្រូវសាក់រូបឆ្មា? " បងឃើញអានេះមែនទេ? សូម្បីខ្ញុំក៏មានដែរ មានដល់ទៅ2ហ៎ " ឡរ៉េនសូ បង្ហាញសាក់រូបឆ្មាអោយទៅ សាលវ៉ាលតូ ឃើញ " ត្រូវហើយ ហេតុអីក៏សាក់ត្រូវដាក់រូបឆ្មា? ខ្លាវាកំណាចជាងឆ្មា ហេតុអីមិនសាក់? " " លោកតា ដេមេអូ ធ្លាប់ប្រាប់ខ្ញុំថា សត្វឆ្មាជាសត្វគួរអោយស្រឡាញ់ ដូច្នេះគាត់ចង់ធ្វើវាតំណាងក្រុម " ឡរ៉េនសូ តបទាំងសើចស្ងេញ តែ សាលវ៉ាលតូ អស់សំណើចក្នុងចិត្តព្រោះម៉ាហ្វៀចេញពីគ្រួសារ ដេមេអូ មានចរឹកដូចក្មេងតាំងពីលោកតា ដេមេអូ មក ។ " មិនអីទេ វាក៏ល្អ មើលទៅគួរអោយស្រឡាញ់ " " ថាមិច? គួរអោយស្រឡាញ់ហ្អេស៎? បងមិនដែលនិយាយបែបហ្នឹងទេ? បងមានស្នេហាមែនទេ? អ្នកណាគេ? ណែនាំប្រាប់ខ្ញុំផង " ឡរ៉េនសូ ចាប់ផ្តើមភ្ញាក់ផ្អើល ព្រោះចរឹករបស់ សាលវ៉ាលតូ អ្នកណាក៏ដឹងថាមុឺងម៉ាត់ប៉ុណ្ណា គេមិនចេះនិយាយលេងសើចដោយងាយៗទេ លុះត្រាតែមានអីមកផ្លាស់ប្តូរគេ " គ្មានទេ " " ប៉ាបងបង្ខំបងអោយយកប្រពន្ធមករាប់ឆ្នាំហើយ រឿងនេះមិនត្រឹមល្បីក្នុងគ្រួសារទេ សូម្បីតែអ្នករស់នៅក្នុងទីក្រុង ណាបែល និងសមាជិកម៉ាហ្វៀខ្ញុំទាំងអស់ក៏បានដឹង ហើយកាលទើបបងយកប្រពន្ធ? " " ហើយកាលបានឯងយកប្រពន្ធដែរ? " " រឿងនេះប៉ាខ្ញុំមិនបានបង្ខំទេ យកពេលណាក៏ជាសិទ្ធរបស់ខ្ញុំ តែប៉ាបងបង្ខំបងតាំងពី10ឆ្នាំមុន មើលមុខបងទៅ ដូចចង់កើតវិបត្តិផ្លូវចិត្តហើយ " " ឈប់និយាយហើយត្រឡប់ទៅវិញទៅ " " បងដឹងហើយថាខ្ញុំមុខក្រាស់ណាស់ " ឡរ៉េនសូ ញាក់ចិញ្ចើមដាក់ សាលវ៉ាលតូ ព្រោះ សាលវ៉ាលតូ ដឹងហើយថា ឡរ៉េនសូ ជាមនុស្សមុខក្រាស់ អោយធ្វើអ្វីមិនងាយធ្វើទេបើសិនជាគេមិនចង់ កាន់តែដេញគេកាន់តែចង់នៅ កាន់តែបង្ខំគេកាន់តែលែងធ្វើ " ចៅហ្វាយ វ៉លឡេស ចង់ជួប " អាឡិចសុីអូក៏ដើរចូលមក " កូនចៅបងឧស្សាហ៍ម្លេស ទូរស័ព្ទមានមិចក៏មិនខលមក? " " អោយគេចូលមក " " បាទ " " មិនដឹងទេ ព្រោះនេះជាអ្វីដែល អាឡិចសុីអូ ចង់ធ្វើ " " ខ្ញុំមកនេះគឺចង់អោយសំបុត្រលាឈប់ " " លាឈប់? " សាលវ៉ាលតូ គេស្តាប់មិនច្រលំទេមែនទេថា វ៉លឡេស ចង់លាឈប់? " បាទ ខ្ញុំត្រូវផ្លាស់ប្តូរកន្លែងរស់នៅហើយ ដូច្នេះខ្ញុំចង់លាឈប់ " " លោកផ្លាស់ទៅនៅឯណា? " សំណួរ សាលវ៉ាលតូ ធ្វើអោយ ឡរ៉េនសូ ឆ្ងល់ ព្រោះហេតុអីចាំបាច់មើលទៅបារម្ភម្លេស? " គឺទៅអាល្លឺម៉ង់ " ចម្លើយរបស់ វ៉លឡេស ក៏ធ្វើអោយ សាលវ៉ាលតូ ភ្ញាក់ផ្អើល ក្នុងអារម្មណ៍គេពេលនេះមានអារម្មណ៍ថាមិនសប្បាយចិត្តសោះ " ចុះ លីណា ? " " លីណា នាងត្រូវរៀននៅសកលវិទ្យាល័យ ដូច្នេះនាងត្រូវនៅទីនេះ " " ហឹម " សាលវ៉ាលតូ ងក់ក្បាលដោយស្នាមញញឹមតិចៗ " តែ លីណា នាងនៅតែម្នាក់ឯងទេ បើលោកមិនយល់ទាស់ទេ ជួយមើលថែរនាងជំនួសនាងផង ខ្ញុំដឹងថា លីណា នាងធំហើយ តែយ៉ាងណាខ្ញុំក៏មិនទុកចិត្តដូចគ្នាថានាងនឹងគ្មានរឿងអ្វីកើតឡើង " " ចុះគ្រួសារលោក? " " ប៉ាម៉ាក់របស់យើងបានស្លាប់អស់ហើយកាលពី17ឆ្នាំមុនម្លេស ដោយជួបឧបទ្ទវហេតុ " " ម៉ាក់បងក៏ស្លាប់កាលពី17ឆ្នាំមុនដែរ " ឡរ៉េនសូ និយាយចេញមក តែក៏ត្រូវ សាលវ៉ាលតូ សម្លក់ " តែ លីណា ថានាងបងប្អូន3នាក់ " " ត្រូវហើយ តែប្អូនប្រុសរបស់ពួកយើងបានស្លាប់ក្នុងឧបទ្ទវហេតុនោះហើយ " " មិនអីទេ ចាំខ្ញុំជួយមើលថែរនាងអោយ " " បាទ អរគុណលោកច្រើនហើយ " វ៉លឡេស ក៏ដើរចេញទៅវិញ " មើលមុខបងដូចមិនសប្បាយចិត្ត យប់ហ្នឹងផឹកអត់? " " ក៏បាន " ឡរ៉េនសូ ញញឹមស្រស់ដាក់ សាលវ៉ាលតូ ព្រោះ សាលវ៉ាលតូ ជាដៃគូរដល់ល្អក្នុងការជល់កែវជាមួយនឹងគេ តែគួរអោយស្តាយដែរ ដែលកន្លងមកនេះគេទៅរស់នៅអាល្លឺម៉ង់គ្មានអ្នកណាកំដរ បើនិយាយពីកាលគេនៅអ៊ីតាលី ក្នុងមួយអាទិត្យយ៉ាងណាក៏ចៅប្រុសក្នុងត្រកូល តូមេអូ និង ដេមេអូ ជុំគ្នាម្តងដែរដើម្បីផឹក គ្រាន់តែ វីនឆេនសូ គេមនុស្សមិនពូកែផឹកស្រា ដាក់ស្រាចូលខ្លួនម្តងណាក៏សន្លប់មុនគេដែរ ។ ក្រោយពីដឹងដំណឹងថា វ៉លឡេស បានចាកចេញពីអាមេរិកទៅបាត់ សាលវ៉ាតូ ក៏ប្រើមនុស្សរបស់ ឡរ៉េនសូ ជួយមើល លីណា ដូចគ្នា មិនថានាងទៅសាលា ទៅផ្សារ ដើរជាមួយមិត្តភក្តិ ក៏ត្រូវរាយការណ៍មកប្រាប់គេគ្រប់ជំហាន ។ បើនិយាយពី ឡរ៉េនសូ គេមកអាមេរិកនេះគឺដើម្បីជួបក្រុមម៉ាហ្វៀមួយក្នុងការសហការណ៍គ្នាបញ្ឍប់ជម្លោះ ហើយស្វែងរកសន្តិភាព ប៉ុន្តែអ្វីដែលគេឈឺចាប់ចំពោះបងជីដូនមួយគេខ្លាំងបំផុត គឺ សាលវ៉ាលតូ តែងតែដេញគេទៅ អាល្លឺម៉ង់ វិញ ព្រោះតែ ឡរ៉េនសូ ពូកែរំខាន សាលវ៉ាលតូ ធ្វើការណាស់ តែ ឡរ៉េនសូ ជាមនុស្សមុខក្រាស់ ក្បាលរឹង កាន់តែដេញគេកាន់តែចង់នៅ គេមិនត្រឹមតែមិនទៅទេ ថែមទាំងសុំអោយ សាលវ៉ាលតូ រៀបចំបន្ទប់មួយអោយគេទៀតផង ។ " ថ្ងៃនេះជាថ្ងៃអាទិត្យ បងរៀបចំខ្លួនទៅណា? " ឡរ៉េនសូ ស្រែកសួរ សាលវ៉ាតូ តែ សាលវ៉ាលតូ គេមិនបានឆ្លើយទេ ហើយក៏ដើរចេញទៅបាត់ទុកអោយគេនៅផ្ទះតែម្នាក់ឯង ។ សាលវ៉ាលតូ គេបានណាត់គ្នាជាមួយនឹង លីណា រួចហើយថាថ្ងៃនេះជូននាងដើរលេង ទើបគេត្រូវររៀបចំខ្លួនទៅទទួលនាងនៅឯផ្ទះរបស់នាង ។ ពេលមកដល់ផ្ទះនាង គេមានអារម្មណ៍ថាមិនល្អ ព្រោះផ្ទះនាងមានសភាពស្ងាត់ច្រងំ ហើយក៏មិនសូវមានផ្ទះណានៅក្បែរនេះ ប៉ុន្តែគេក៏ធូរចិត្តពេលឃើញកូនចៅរបស់ ឡរ៉េនសូ ដើរចុះដើរឡើងនៅម្តុំនេះ ។ នាងតូច លីណា រត់ចេញពីក្នុងផ្ទះពេលឃើញឡានរបស់ សាលវ៉ាលតូ មកដល់ ព្រោះតែមានឈាមជ័រជាជនជាតិអាសុី ទើបថ្ងៃនេះនាងមិនបានស្លៀកពាក់សុិចសុីអ្វីទេ គឺពាក់ធម្មតា មើលទៅសមរម្យ តែក៏ថ្លៃថ្នូរ " ហេតុអីក៏សម្លឹងមើលបែបនេះ? មិន ស្អាតមែនទេ? " ពេលឃើញគេឈរសម្លក់នាង នាងមានអារម្មណ៍ថាដូចជាស្លៀកពាក់ខុសចឹង ឬមួយគេចូលចិត្តមនុស្សស្រីដែលស្លៀកពាក់សុិចសុី? ត្រូវហើយមនុស្សប្រុសសឹងតែមួយផែនដីចូលចិត្តមនុស្សស្រីមានដើមទ្រូងនិងត្រកៀកធំ ការស្លៀកពាក់សុិចសុីបង្ហាញដើមទ្រូងអីបែបនោះ តែនាងមិនអាចធ្វើបានទេ " អត់ទេ ចូលឡានទៅ " គេក៏បើកទ្វាឡានអោយនាង " អរគុណ " នាងញញឹមទៅកាន់គេ តែគេមិនបានញញឹមតបមកកាន់នាងទេ បែរជាដើរទៅចូលក្នុងឡានពីទ្វាម្ខាងទៀត " ឯងចង់ទៅណា? " " ទៅណាក៏បានអោយតែពូគិតថាល្អ " ល្អមែនទេ? គេមិនដែលដើរលេងផង តើគេដឹងថាកន្លែងណាដែលល្អដែលអាចនាំនាងដើរលេងបានទៅ " ខ្ញុំមិនដឹងទេ " " សួនសត្វល្អទេ? " " មិនចូលចិត្ត " " ផ្សារទំនើប? មើលកុន " " នៅផ្ទះខ្ញុំក៏មាន " " ចឹងទៅផ្ទះលោកពូទៅ " " ច្បាស់ហើយហ្អេសថាទៅ? " " ត្រូវហើយ " " នាងមិនខ្លាចខ្ញុំចាប់នាងសុីទេ? " នាងក៏មើលមុខគេបែបឆ្ងល់ " សុីអី? " " គ្មានអីទេ " គេក៏បត់មកក្រោយ គេនាំនាងមកជាន់ទី59របស់ក្រុមហ៊ុន ព្រោះនេះជាផ្ទះរបស់គេ ពេលបានមកដល់ក្នុងផ្ទះ សាលវ៉ាលតូ ក៏ឃើញ ឡរ៉េនសូ នៅដើរផ្គាប់មុខលើសាឡុង គេជាមនុស្សមិនសូវចេះខ្វល់ស្រាប់ទើបគេដើរទៅរៀបចំក្នុងបន្ទប់របស់គេមួយទៀតដើម្បីត្រៀមចាក់រឿងអោយ លីណា មើល ។ លីណា មកដល់ក៏ឃើញ ឡរ៉េនសូ គេងផ្គាប់មុខក៏ឆ្ងល់ដូចគ្នា ទើបឈរមើលគេយ៉ាងជ្រួញចិញ្ចើម ព្រោះនាងមិនស្គាល់គេទេ " នេះ...នេះនាងជាអ្នកណា? " ឡរ៉េនសូ បើកភ្នែកមកវិញក៏ឃើញ លីណា ឈរសម្លឹងមើលមកគេ " លោកជាអ្នកណា? ហេតុអីមកនៅទីនេះ? " " ខ្ញុំទៅវិញទេ ដែលត្រូវសួរនាង ហេតុអីក៏នាងមកនៅទីនេះ? ចូលមកយ៉ាងមិចបាន? " " ដើរចូលមកតាមទ្វា " " ទ្វាចាក់សោរ ទោះចង់ចូលក៏ត្រូវប្រើលេខកូដ " " យ៉េស គឺមាន " " ចឹងនាងចូលមកយ៉ាងមិច? " " ប្រាប់រួចហើយ " " ចម្លែកណាស់ ហេតុអីក៏នាងអាចចូលមកបាន? សាលវ៉ាលតូ ជាធម្មតាស្អប់មនុស្សស្រីណាស់ ហើយអារឿងលេខកូដផ្ទះនេះមិនងាយប្រាប់អោយអ្នកណាដឹងទេ " ឡរ៉េនសូ គេដើរមកក្បែរ លីណា ថែមទាំងដើរមើលនាង2-3ជុំទៀត តែគេនៅតែគិតមិនយល់ " ខ្ញុំបានរៀបចំរួចហើយ " សាលវ៉ាលតូ ក៏ដើរចេញមកហើយ តែក៏ទាក់ចំក្រខ្សែរភ្នែករបស់ ឡរ៉េនសូ ដែលកំពុងតែមានចម្ងល់ " នាងជាអ្នកណា? " " លីណា " ចម្លើយរបស់ សាលវ៉ាលតូ ទៅកាន់ ឡរ៉េនសូ ធ្វើអោយគេប្រែទឹកមុខភ្លាមៗ " តាមពិតនាងតូច លីណា ទេហ្អេស៎? ខ្ញុំល្បីឈ្មោះនាងចេញពីមាត់ សាលវ៉ាលតូ ណាស់ ថ្ងៃនេះបានជួបនាងផ្ទាល់ នាងពិតជាគួរអោយស្រឡាញ់ណាស់ ខ្ញុំឈ្មោះ ឡរ៉េនសូ ដេមេអូ ជាប្អូនជីដូនមួយសាច់ឆ្ងាយរបស់ សាលវ៉ាលតូ " គេក៏ចាប់ផ្តើមចេញចរឹកជិតស្និតនឹង លីណា តែក៏ត្រូវ សាលវ៉ាលតូ ទាញគេចេញ និងនាំ លីណា មកបន្ទប់មួយដែលបានរៀបចំឡើងមិនខុសពីរោងកុន តែទីនេះមានតែកៅអី4ប៉ុណ្ណោះ " មើលទៅពិតជារ៉ូមេនទិចណាស់ " " នាងតូចហ្អា ចង់មើលរឿងអី? ខ្ញុំធ្លាប់មើលរឿងច្រើនណាស់ ចង់មើលរឿងកាប់ចាក់ទេ? ខ្ញុំនឹងណែនាំអោយនាងមើល " ឡរ៉េនសូ ក៏តាមពួកគេមកដល់ទីនេះ ថែមទាំងទៅអង្គុយក្បែរ លីណា ទៀត សាលវ៉ាលតូ ដែលកំពុងតែចាក់កូកាចូលក្នុងកែវក៏លួចសម្លក់ ឡរ៉េនសូ ដូចគ្នា " ខ្ញុំមកមើលតុក្កតាទេ " ចម្លើយរបស់នាងក៏ធ្វើអោយ ឡរ៉េនសូ ដកថយដូចគ្នា តែមិនអីទេ គេនឹងអង្គុយក្បែរនាងដើម្បីមើលជាមួយគ្នា " ខ្ញុំក៏ចូលចិត្តមើលតុក្កតាដូចគ្នា " " តែគម្រោងខ្ញុំ គឺចង់មើលមួយជាលោកពូ " " ហេសៗ លោកពូមែនទេ? " ឡរ៉េនសូ ក៏សើចពេលដឹងថា លីណា ហៅ សាលវ៉ាលតូ ពូ ព្រោះគេក៏យល់ស្របនឹង លីណា ដូចគ្នា ថា សាលវ៉ាលតូ ចាស់ " មើលមុខលោកទៅក្មេងណាស់ ចឹងខ្ញុំហៅលោកថាបងប្រុសចុះ " ឡរ៉េនសូ លឺសម្តី លីណា ហើយក៏ឆ្លៀតញាក់ចិញ្ចើមឌឺទៅកាន់ សាលវ៉ាលតូ ព្រោះអាយុពួកគេខុសគ្នាតែមួយខែទេ តែគេមានភ័ព្វសំណាងបានមុខក្មេងជា សាលវ៉ាលតូ " គេអាយុប្អូនខ្ញុំតែមួយខែប៉ុណ្ណោះ " សាលវ៉ាលតូ គេក៏មកអង្គុយក្បែរ លីណា ទើប លីណា បែរមុខទៅមើល ឡរ៉េនសូ វិញ " លោកពូ " នាងហៅ ឡរ៉េនសូ ពូវិញ ទើប សាលវ៉ាលតូ លួចសើច ឡរ៉េនសូ វិញម្តង " បើនាងចង់ហៅខ្ញុំបង ខ្ញុំមិនជំទាស់ទេ " នាងក៏គ្រវីក្បាលដាក់គេ ថាវាមិនអាចទៅរួចដែលហៅ ឡរ៉េនសូ ថាបងនោះ ព្រោះនាងហៅ សាលវ៉ាលតូ ពូ ព្រោះអាយុរបស់គេលើសនាងដល់12ឆ្នាំឯណោះ ណាមួយមិនគួរអោយកើតមានរឿងច្រណែនគ្នាបានទេ ដូច្នេះនាងក៏ត្រូវហៅ ឡរ៉េនសូ ពូវិញដូចគ្នា ។ កុនតុក្កតាបានចាប់ផ្តើមបញ្ជាំង ដែលវាជារឿង COCO និយាយអំពីក្មេងប្រុសឈ្មោះ មីហ្គេល ឆ្លងចូលទៅពិភពរបស់អ្នកស្លាប់ដើម្បីតាមរក តាលួតរបស់គេដែលជាតន្រ្តីកដ៏ល្បី រឿងនេះមានទាំងកំប្លែងនិងឆុតឆាកកំសត់ដូចគ្នា ធ្វើអោយអ្នកមើលផ្លាស់ប្តូរទឹកមុខទៅតាមសាច់រឿង ជិតចុងបញ្ចប់របស់សាច់រឿងដែល មីហ្គេល បានលេងហ្គីតាច្រៀងបទ Remember me ទៅកាន់លោកយាយCOCO ដើម្បីអោយគាត់ចាំប៉ារបស់គាត់ ហើយវាបានធ្វើអោយ សាលវ៉ាតូ នឹកឃើញម្តាយរបស់គេ ចំណែកឯ លីណា នាងនឹកឃើញដល់ប្អូនប្រុស និងប៉ាម៉ាក់របស់នាងដែលបានស្លាប់ទៅជាហេតុធ្វើអោយនាងយំតាមសាច់រឿងដូចគ្នា តែអ្នកដែលយំខ្លាំងបំផុតមិនមែនជា លីណា ទេ គឺជា ឡរ៉េនសូ ដែលអង្គុយយំតាំងពីពាក់កណ្តាលសាច់រឿងមកម្លេស " គាត់មានវិបត្តិផ្លូវចិត្តមែនទេ? " នាងក៏លួចសួរទៅ សាលវ៉ាលតូ ព្រោះមើលទៅ ឡរ៉េនសូ ដូចជាកំសត់ខ្លាំងណាស់ " ម៉ាហ្វៀដូចជាគេមិនចេះមានវិបត្តិទេ " " លោកពូថាមិច? " " គេជាម៉ាហ្វៀ " " លោកពូនិយាយលេងមែនទេ? ម៉ាហ្វៀចរឹកចឹងហ្អេស៎? " ចរឹករបស់ ឡរ៉េនសូ ទោះប្រាប់ក្មេងថាគេជា ម៉ាហ្វៀ ក៏មិនជឿ ព្រោះចរឹករបស់គេមិនសមជាម៉ាហ្វៀអីបន្តិចសោះ តែថាមិនបានព្រោះនេះជាចរឹករបស់កូនពៅ ចរឹករបស់ ឡរ៉េនសូ និង ដេមេនីកូ គឺសុីមេត្រីនឹងគ្នា ពេលជួបគ្នាម្តងៗធ្វើអោយផ្ទះមិនចេះស្ងាត់ទេ #ThankForYourSupport
Free reading for new users
Scan code to download app
Facebookexpand_more
  • author-avatar
    Writer
  • chap_listContents
  • likeADD